ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ ម.ក បានទទួលការអនុញ្ញាត្តបោះផ្សាយមូលបត្របំណុលដែលមានទំហំ២៤លានដុល្លាអាមេរិកនៅផ្សារមូលបត្រកម្ពុជា។ មូលបត្របំណុលគឺត្រូវបានធានាសងតាមតម្រូវការនិងមិនអាចដកវិញបានដោយទំហំនៃការធានាសរុបគឺ ១០០% ទៅលើទាំងប្រាក់ដើម និងការប្រាក់ដោយក្រុមហ៊ុន GuarantCo Ltd និងជាស្ថាប័នដែបានទទួលចំណាត់ថ្នាក់ឥណទានក្រុមហ៊ុន (ខ្នាតសកល) A1 ដោយក្រុមហ៊ុន Moody’s និងAA-ដោយក្រុមហ៊ុន Fitch។