អំពីយើង

សាររបស់គណៈគ្រប់គ្រង

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រការា
លោក ស៊ីសុវត្ថិ ចក្រការា
សាររបស់អភិបាលប្រតិបត្តិ

ការវាយតម្លៃចំណាត់ថ្នាក់លទ្ធភាពសងគឺជាផ្នែកសំខាន់មួយដែលជម្រុញឲ្យទីផ្សារមូលធនដំណើរការបានល្អ។ វានាំមកជូនវិនិយោគិននូវព័ត៌មានដែលមានប្រយោជន៍អំពីហានិភ័យឥណទានរបស់ឧបករណ៍បំណុល។ នេះអនុញ្ញាតឱ្យកំណត់តម្លៃឥណទានដែលមានប្រសិទ្ធភាពជាងមុនដែលបណ្តាលឱ្យមានការចំណាយទាបនៃមូលនិធិសម្រាប់បុគ្គល ឬ ស្ថាប័នរងចំណាត់ថ្នាក់លទ្ធភាពសង។

ក្រុមហ៊ុន រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) ម.ក ត្រូវបានបង្កើតឡើងដើម្បីអនុវត្តតួនាទីជាភ្នាក់ងារវាយតម្លៃលទ្ធភាពសងប្រកបដោយទំនុកចិត្ត តម្លាភាព និងឯករាជ្យភាព។

«ទំនុកចិត្ត» បានមកពីការអនុវត្តតាមវិធីសាស្ត្រអនុវត្តល្អបំផុត។

«តម្លាភាព»ត្រូវបានធានាតាមរយៈការអនុវត្តស្របគ្នានៃដំណើរការវាយតម្លៃដ៏ម៉ត់ចត់ដោយអ្នកជំនាញហិរញ្ញវត្ថុមុននឹងបញ្ចូនរបាយការណ៍ទៅកាន់គណៈកម្មាធិការវាយតម្លៃចំណាត់ថ្នាក់លទ្ធភាពសងរបស់យើង។

«ឯករាជ្យភាព»ត្រូវបានទទួលបានដោយការបែងចែកយ៉ាងតឹងរ៉ឹងរវាងការសម្រេចចិត្តលើការវាយតម្លៃចំណាត់ថ្នាក់លទ្ធភាពសង និងសកម្មភាពអាជីវកម្មរបស់ RAC ។

ក្រុមអ្នកវាយតម្លៃ បុគ្គលិកអនុលោមភាព និង បុគ្គលិកផ្នែកអាជីវកម្មរបស់យើងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកពាក់ព័ន្ធទាំងអស់រួមមាន៖ អ្នកធានាទិញ មេធាវី បុគ្គលរងចំណាត់ថ្នាក់ ស្ថាប័ន និងអាជ្ញាធរបទប្បញ្ញត្តិ។ យើងមានគោលបំណងជំរុញទំនុកចិត្តលើការវាយតម្លៃលទ្ធភាពសង ដើម្បីបង្កើនលំហូរទីផ្សារមូលធនក្នុងស្រុក។ ការពង្រីកការវិនិយោគនឹងនាំទៅរកសកម្មភាពសេដ្ឋកិច្ចកាន់តែរឹងមាំ និងបង្កើតឱកាសការងារ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាជារួម ។

លោកស្រី កាឡូ សូរីតា

សាររបស់នាយកគ្រប់គ្រងទូទៅ

ក្រុមហ៊ុនរេតធីង អេជេនស៊ី អហ្វ (ខេមបូឌា)ម.ក យើងធ្វើការរួមគ្នាជាក្រុមប្រកបដោយវិជ្ជាជីវៈ។

ក្នុងនាមជាភ្នាក់ងារវាយតម្លៃលទ្ធភាពសងដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានទទួលស្គាល់ដោយនិយ័តករមូលបត្រកម្ពុជា ក្រុមហ៊ុនរេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) ម.ក សន្យាថានឹងផ្តល់នូវសេវាកម្មវាយតម្លៃលទ្ធភាពសង ប្រកបដោយភាពស្មោះត្រង់និងដោយផ្អែកលើគោលការណ៍ទាំង៣ របស់យើងគឺ ទំនុកចិត្ត តម្លាភាព និងឯករាជ្យ។

យើងជឿជាក់ថា ក្រុមហ៊ុនរេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) ម.ក កំពុងនឹងដើរតួយ៉ាងសំខាន់មួយក្នុងការកសាង និង អភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុនៅក្នុងទីផ្សារមូលធនក្នុងប្រទេសកម្ពុជា ដោយសារសេវាវាយតម្លៃឥណទាននឹងទាក់ទាញអ្នកវិនិយោគកាន់តែច្រើន។