សេចក្តីជូនដំណឹង ស្តីពីការបញ្ឈប់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ភ្នំពេញ ស៊ីឃ្យួរឹធី ភីអិលស៊ី និងកិច្ចសហការជាមួយ ក្រុមហ៊ុន កាណា ស៊ីឃ្យួរឹធី អិលធីឌី ក្នុងការផ្ទេរភាគហ៊ុន សាច់ប្រាក់ និងការបើកគណនីជួញដូរថ្មី។
ក្រុមហ៊ុនមូលបត្រ Phnom Penh Securities នឹងបញ្ឈប់ប្រតិបត្តិការអាជីវកម្មក្នុងពេលឆាប់ៗនេះ ដូចនេះ ប្រសិនបើលោកអ្នកមានគណនីជួញដូរ និងមានភាគហ៊ុន ឬសាច់ប្រាក់ក្នុងក្រុមហ៊ុនមូលបត្រនេះ សូមធ្វើការទំនាក់ទំនងទៅលោក ស៊ីម សម្បត្តិ តាមរយៈតេឡេក្រាម t.me/simsambath7 ឬទូរសព្ទ 010875720 ដើម្បីធ្វើការផ្ទេរភាគហ៊ុន និងសាច់ប្រាក់ទៅកាន់ក្រុមហ៊ុនមូលបត្រ កាណា ស៊ីឃ្យួរឹធី ឬក្រុមហ៊ុនមូលបត្រផ្សេងទៀត។

