អំពីយើង

ភាគហ៊ុននិក

ក្រុមហ៊ុន រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) ម.ក ត្រូវបានបង្កើតឡើងក្នុង ខែកុម្ភៈ ឆ្នាំ ២០២២ ជាក្រុមហ៊ុនបង្កើតឡើងដោយការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និង ក្រុមហ៊ុន 3E:Fii Capital ដែលជាសមាជិកនៃ ក្រុមហ៊ុន 3E:Fii Group។
ក្រុមហ៊ុន រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) ម.ក មាន៖
បេសកកម្ម ៖ ដើម្បីក្លាយជាទីភ្នាក់ងារវាយតម្លៃលទ្ធភាពសងឈានមុខគេក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់នូវចំណាត់ថ្នាក់លទ្ធភាពសងប្រកបដោយគុណភាពដែលត្រូវបានសម្គាល់តាមស្តង់ដារសកល ក៏ដូចជាការវិភាគទិន្នន័យ និងដំណោះស្រាយការគ្រប់គ្រងហានិភ័យ។
ចក្ខុវិស័យ ៖ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុនៅកម្ពុជា ដោយផ្តល់ជូនអតិថិជននូវសេវាកម្មវាយតម្លៃឥណទានរបស់យើង ក្រោមគោលការណ៍បីគឺ ភាពជឿជាក់ តម្លាភាព និងឯករាជ្យភាព។

ក្រុមហ៊ុនរ៉ូយ៉ាលគ្រុប

ក្រុមហ៊ុន រ៉ូយ៉ាលគ្រុប ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩១ ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនវិនិយោគជាយុទ្ធសាស្រ្តរបស់ប្រទេសកម្ពុជា ហើយក៏ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនដែលមានភាពសកម្ម និងវិនិយោគលើពហុវិស័យរួមមាន វិស័យធនាគារ និងហិរញ្ញវត្ថុ ការធានារ៉ាប់រង ការដឹកជញ្ជូន ផ្លូវដែក និងអាកាសចរណ៍ ព័ត៌មាន ទំនាក់ទំនង និងបច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន អាជីវកម្មប្រភេទកម្មសិទ្ធផ្តាច់មុខ ឬFranchise វិស័យថាមពលនិងគីមីឥន្ធនៈ ការអភិវឌ្ឍន៍អចលនទ្រព្យ ពាណិជ្ជកម្ម និងកសិកម្ម។
បន្ថែមពីនេះក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប គឺជាច្រកផ្លូវវិនិយោគយុទ្ធសាស្ត្រដ៏សំខាន់មកកាន់ប្រទេសកម្ពុជា ដែលមានប្រតិបត្តិការ ប្រកបដោយភាពជោគជ័យ និង ជាដៃគូឈានមុខគេដែលផ្តល់នូវសក្តានុពលវិនិយោគដ៏លើសលប់នៅក្នុងសេដ្ឋកិច្ចទីផ្សារសេរីពិតប្រាកដដំបូងគេនៅក្នុងតំបន់មេគង្គនៃទ្វីបអាស៊ី។

គេហទំព័រផ្លូវការ: https://www.royalgroup.com.kh

3E:FII Capital

ក្រុមហ៊ុន3E-Fii Capital គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផ្សេងទៀតរបស់ ក្រុមហ៊ុន3E-Fii Group ។ ក្រុមហ៊ុននេះផ្តល់សេវាកម្មលើផ្នែកវាយតម្លៃ ការប្រឹក្សា និងហិរញ្ញវត្ថុសាជីវកម្ម។
ក្រុមហ៊ុន3E-Fii Group មានប្រវត្តិរួមបញ្ចូលគ្នាជាង ១៥ ឆ្នាំនៃប្រតិបត្តិការនៅអាស៊ី។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ គឺជាការរួមបញ្ចូលគ្នានៃអាជីវកម្មដែលបានបង្កើតឡើងនៃ 3E Training & Advisory និង Fii & Associates ។
ក្រុមហ៊ុន3E-Fii Group ផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសាជីវកម្មរួមដល់សហគ្រាសធុនតូច និងមធ្យម (SMEs) សាជីវកម្ម និងស្ថាប័នហិរញ្ញវត្ថុ។ យើងមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសកម្ពុជាជាមួយនឹងការគ្របដណ្តប់ និងផ្តោតលើទីផ្សារដែលកំពុងរីកចម្រើន ជាពិសេសក្នុងប្រទេសនៅតំបន់អនុតំបន់មេគង្គរួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។
ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងគ្រប់គ្រងរបស់ក្រុមហ៊ុន3E-Fii Group មានការសិក្សា និងជំនាញ ព្រមទាំងមានបទពិសោធន៍ខុសៗគ្នា និងប្រវត្តិការងាររយៈពេលវែងលើអាជីពរបស់ខ្លួន។ សរុបមក ក្រុមហ៊ុនមានបទពិសោធន៍ជាច្រើនទស្សវត្សរ៍ជាសកល និងទីផ្សារក្នុងតំបន់។
ក្រុមហ៊ុន 3E-Fii Group គឺជាក្រុមហ៊ុនគណនេយ្យ និងសវនកម្មដែលមានអាជ្ញាប័ណ្ណជាមួយនឹងសមត្ថភាពធនាគារវិនិយោគ និងហិរញ្ញវត្ថុសាជីវកម្ម។

គេហទំព័រផ្លូវការ: https://www.3e-fii.com