សិក្ខាសាលាស្ដីពី “ហិរញ្ញប្បទានប្រកបដោយនិរន្តរភាព”

នាព្រឹកថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. បានអញ្ជើញចូលរួមជាអធិបតី ដោយមាន លោកស្រី ថៃ សុខផល្លីន ប្រធាននាយកដ្ឋាគ្រប់គ្រងការបោះផ្សាយលក់មូលបត្រ ចូលរួមជាវាគ្មិនកិត្តិយស អមដោយសហការីចូលរួមក្នុងកម្មវិធីសិក្ខាសាលាស្តីពី “ហិរញ្ញប្បទានប្រកបដោយនិរន្តរភាព” នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដែលរៀបចំដោយក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។

ប្រភព៖និយ័តករមូលបត្រកម្ពុជា