សិក្ខាសាលាជំនួយបច្ចេកទេសស្តីពី ការកសាងសមត្ថភាពសម្រាប់ភាគីពាក់ព័ន្ធ

នាថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសហការរៀបចំសិក្ខាសាលាជំនួយបច្ចេកទេសសម្រាប់ភ្នាក់ងារវាយតម្លៃលទ្ធភាពសង (RAC) ស្តីពី “ការកសាងសមត្ថភាពសម្រាប់ភាគីពាក់ព័ន្ធ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. លោក Vivek Rao អ្នកជំនាញវិស័យហិរញ្ញវត្ថុរបស់ ADB និងលោក ស៊ីសុវត្ថិ ចក្រការា អភិបាលប្រតិបត្តិ នៃក្រុមហ៊ុន រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) ម.ក។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើតការយល់ដឹងរួមសម្រាប់ភាគីពាក់ព័ន្ធលើតម្រូវការទិន្នន័យ, ទម្រង់ទិន្នន័យ, ទម្រង់ហានិភ័យទូទៅនៃប្រភេទហានិភ័យដូចជា AAA, AA, BBB ដោយផ្អែកលើឧត្តមានុវត្តន៍អន្តរជាតិនៃរង្វាស់តារាងតុល្យការ, វិធីសាស្រ្តនៃការបង្កើតក្បួនដោះស្រាយក្នុងការបង្កើតអន្តរកម្មម៉ាទ្រីសនៃការវាយតម្លៃ និងករណីសិក្សានៃការវិវត្តលើការវាយតម្លៃលទ្ធភាពសងផងដែរ។

ប្រភព៖ និយ័តករមូលបត្រកម្ពុជា