កិច្ចប្រជុំចង្អៀតស្តីពីការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ

នាព្រឹកថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃ ន.ម.ក.លោកជំទាវ ថៃ សុខផល្លីន ប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រ និងមន្ត្រីជំនាញនៃ ន.ម.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀតជាមួយភាគីពាក់ព័ន្ធក្នុងវិស័យមូលបត្រលើសេចក្ដីព្រាងប្រកាសស្ដីពី “ការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ”។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ក្រុមហ៊ុនមូលបត្រ ភ្នាក់ងារវាយតម្លៃលទ្ធភាពសង និងក្រុមការងារកម្មវិធីភាពជាដៃគូកម្ពុជា-អូស្រ្តាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ កិច្ចប្រជុំនេះមានការចូលរួមពិភាក្សាយ៉ាងផុសផុល ប្រកបដោយកិច្ចសហការខ្ពស់ និងបានបញ្ចប់ទៅប្រកបដោយផ្លែផ្កា។

ព័ត៌មានស្រដៀងគ្នា