ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីថ្លែងបើកកម្មវិធី និងជាគណៈកម្មការវាយតម្លៃក្នុងវគ្គផ្ដាច់ព្រ័ត្រសម្រាប់កម្មវិធីប្រកួតប្រជែងជ្រើសរើស “ទូតសុឆន្ទៈផ្សារភាគហ៊ុនប្រចាំឆ្នាំ២០២៣” ។
នារសៀលថ្ងៃចន្ទ ១៣ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានអញ្ជើញចូលរួមជាគណៈអធិបតីថ្លែងមតិបើកកម្មវិធី និងជាគណៈកម្មការវាយតម្លៃក្នុងវគ្គផ្ដាច់ព្រ័ត្រសម្រាប់កម្មវិធីប្រកួតប្រជែងជ្រើសរើស “ទូតសុឆន្ទៈផ្សារភាគហ៊ុនប្រចាំឆ្នាំ២០២៣” ដែលរៀបចំដោយផ្សារមូលបត្រកម្ពុជា (ផមក) នៅអគារ ផមក។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជ្រើសរើសបេក្ខជនដែលមានសមត្ថភាពក្នុងការរៀបចំជាវីដេអូពាក់ព័ន្ធនឹងវិស័យមូលបត្រ និងផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដោយទទួលបានការចាប់អារម្មណ៍ពីសាធារណជនទូទៅ ជាពិសេសស្រទាប់វិនិយោគិនដែលជាយុវវ័យ។
សូមជម្រាបផងដែរថា ជ័យលាភីទាំង៣ នៃកម្មវិធី ទូតសុឆ្ទនៈផ្សារភាគហ៊ុន ប្រចាំឆ្នាំ២០២៣ រួមមាន៖ កញ្ញា ជា ធីតា, លោក ធូ ហាក់ហេង និងលោក អុឹង ប៊ុនហ៊ួត។




















ប្រភព៖ និយ័តករមូលបត្រកម្ពុជា