ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានចូលរួមជាគណអធិបតីក្នុងពិធីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាផ្លូវការរបស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា
នាព្រឹកថ្ងៃអង្គារ ១០កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) អមដោយឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃ ន.ម.ក. ព្រមទាំងសហការី បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី “ចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាផ្លូវការរបស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក”។ ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ដ៏ធំ និងចំណាស់ជាងគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានការអនុញ្ញាតឱ្យបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈពី ន.ម.ក.។ ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ជាក្រុមហ៊ុនទី ១០ ដែលបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងជាក្រុមហ៊ុនទី ១៩ ដែលបានចុះបញ្ជីលក់មូលបត្រនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។