អំពីយើង

គោលនយោបាយ

ក្រុមហ៊ុន រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា)ម.ក(ហៅកាត់ថា «RAC») បានអនុវត្តគោលការណ៍ផ្តល់ចំណាត់ថ្នាក់លទ្ធភាពសងលើក្រុមហ៊ុន ឬអង្គភាពណាដែលបានស្នើឲ្យក្រុមហ៊ុនRAC ធ្វើការវាយតម្លៃលទ្ធភាពសងតាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មវាយតម្លៃលទ្ធភាពសងជាមួយ ក្រុមហ៊ុនRAC​ តែប៉ុណ្ណោះ។

ក្រុមហ៊ុនRAC នឹងបង្ហាញរបាយការណ៍វាយតម្លៃលទ្ធភាពសងដល់សាធារណៈជនសម្រាប់ការបោះពុម្ពផ្សាយឧបករណ៍បំណុលជាសាធារណៈ ឧទាហរណ៍ដូចជា៖ របាយការណ៍វាយតម្លៃលទ្ធភាពសងសម្រាប់ការបោះមូលបត្របំណុលជាដើម។

ក្រុមហ៊ុនRAC នឹងមិនបង្ហាញរបាយការណ៍វាយតម្លៃលទ្ធភាពសងដល់សាធារណៈជនឡើយ នៅក្នុងករណីដែលការវាយតម្លៃលទ្ធភាពសងនោះសម្រាប់ក្រុមហ៊ុនដោយផ្ទាល់។