អំពីយើង

អាជ្ញាប័ណ្ណរបស់យើង

ការទទួលស្គាល់ពីភ្នាក់ងារវាយតម្លៃឥណទាន រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) ម.ក

និយ័តករមូលបត្រកម្ពុជា បានទទួលស្គាល់ ក្រុមហ៊ុន រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) ម.ក ជាភ្នាក់ងារវាយតម្លៃលទ្ធភាពសងដំបូងគេក្នុងវិស័យមូលបត្រក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២២។ នេះ​ជា​ព្រឹត្តិការណ៍​សំខាន់​មួយ​សម្រាប់​ការ​អភិវឌ្ឍន៍​ទីផ្សារ​មូលធន​នៅ​កម្ពុជា។ ការវាយតម្លៃលទ្ធភាពសងលើសញ្ញាប័ណ្ណ នឹងបង្កើនសាច់ប្រាក់សម្រាប់ការវិនិយោគក្នុងទីផ្សារមូលបត្របំណុលឲ្យមានភាពកាន់តែប្រសើរ និងទូលំទូលាយជាងមុន។ តាមរយៈការវិភាគយ៉ាងលម្អិតលើព័ត៌មានដែលមានស្រាប់ប្រកបដោយគុណភាពល្អ នឹងជួយបង្កើនការចូលរួមរបស់អ្នកវិនិយោគ ព្រោះថាពួកគេនឹងមានជម្រើសកាន់តែច្រើន ដើម្បីជាទុនក្នុងការសម្រេចចិត្តក្នុងវិនិយោគរបស់ពួកគេ។ ការវាយតម្លៃលទ្ធភាពសងលើសញ្ញាប័ណ្ណ ក៏នឹងលើកទឹកចិត្តឱ្យក្រុមហ៊ុនបោះផ្សាយមូលបត្របំណុលបន្ថែមទៀត ដែលអាចឱ្យពួកគេធ្វើពិពិធកម្មប្រភពនៃមូលធនរបស់ពួកគេ ដូច្នេះហើយការពន្លឿនការវិនិយោគ និងការងារដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា។

ក្រៅពីការវាយតម្លៃលទ្ធភាពសងដែលជាសេវាកម្មចម្បង  ក្រុមហ៊ុនក៏មានផ្តល់សេវាកម្មផ្សេងទៀតរួមមាន ដំណោះស្រាយការគ្រប់គ្រងហានិភ័យ ការវិភាគការវិនិយោគ ការស្រាវជ្រាវឧស្សាហកម្ម និងហិរញ្ញវត្ថុជាដើម។