អំពីយើង

សមាជិកសមាគមទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់ឥណទានអាស៊ី (ACRAA)

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាភិបាលនៃសមាគមទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់ឥណទានអាស៊ី (ACRAA)​ បានអនុម័តពាក្យសុំចូលជាសមាជិករបស់ក្រុមហ៊ុន រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) ម.ក​ (RAC)

គួរបញ្ជាក់ផងដែរថា ACRAA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០១ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដោយមានកិច្ចសហប្រតិបត្តិការ និងការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីនាំយកភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់ឥណទានក្នុងស្រុកទៅជាកិច្ចសហប្រតិបត្តិការក្នុងតំបន់ ។ គោលបំណងរបស់សមាគមនេះគឺ «ដើម្បីលើកកម្ពស់ការទទួលយកការអនុវត្តល្អបំផុត និងស្តង់ដាររួមនៅទូទាំងអាស៊ី ក៏ដូចជាការចូលរួមអភិវឌ្ឍន៍ទីផ្សារមូលធននៅអាស៊ីនិងការវិនិយោគឆ្លងព្រំដែនទូទាំងតំបន់»។ បច្ចុប្បន្ន ACRAA មានសមាជិកចំនួន ២៩ មកពី ១៤ ប្រទេស(រួមទាំងក្រុមហ៊ុន RAC)*។

តាមរយៈការចូលរួមជាមួយនឹងភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់ឥណទានក្នុងតំបន់របស់ក្រុមហ៊ុន រេតធីង អេជេនស៊ី

អហ្វ (ខេមបូឌា) ម.ក​  នឹងទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ និងជំនាញ។ បន្ថែមពីនេះការបញ្ជូនព័ត៌មានអំពីទីផ្សារពីអ្នកបោះផ្សាយមូលបត្របំណុល​ ទៅកាន់វិនិយោគិនតាមរយៈការផ្តល់ចំណាត់ថ្នាក់លទ្ធភាពសងរបស់

ក្រុមហ៊ុន រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) ម.ក នឹងរួមចំណែកដល់ការពង្រីកទីផ្សារមូលធនកម្ពុជា និងការអភិវឌ្ឍន៍

សេដ្ឋកិច្ចប្រទេសកម្ពុជាផងដែរ។

*https://acraa.com/acraa-membership.html