ស្វែងយល់អំពីការវាយតម្លៃ

ដំណើរការវាយតម្លៃ

កិច្ចសន្យាវាយតម្លៃលទ្ធភាពសង៖ ក្រុមហ៊ុនដែលចង់ធ្វើការវាយតម្លៃលទ្ធភាពសង ត្រូវជួបជាមួយ ក្រុមហ៊ុន រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) ម.ក ដើម្បីពិភាក្សាលម្អិតអំពីតម្រូវការ ហើយបន្ទាប់មក ក្រុមហ៊ុន រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) ម.ក នឹងកំណត់ថ្លៃសេវា និងពេលវេលាដែលត្រូវចំណាយក្នុងវាយតម្លៃ។ នៅពេលដែលភាគីទាំងពីរយល់ព្រមលើលក្ខខណ្ឌទាំងអស់ ភាគីទាំងសងខាងត្រូវចុះហត្ថលេខាលើកិច្ចសន្យា។
• ការវិភាគការវាយតម្លៃលទ្ធភាពសង៖ ផ្អែកលើលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃលទ្ធភាពសង (អាចស្វែងយល់បន្ថែមក្នុងលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃលទ្ធភាពសង)។
• ម៉ាទ្រីសពិន្ទុលទ្ធភាពសង៖ តាមការកំណត់យើងបែងចែកជា ៥ ចំណាត់ថ្នាក់ចាប់ពីហានិភ័យទាបទៅហានិភ័យខ្ពស់ខ្លាំង ដែលប្រភេទនីមួយៗត្រូវបានបែងចែកជាពីរ។
• មាត្រដ្ឋានពិន្ទុលទ្ធភាពសង៖ គឺជាការថ្លឹងថ្លែងដោយផ្អែកលើកត្តាហានិភ័យអាជីវកម្ម ហានិភ័យហិរញ្ញវត្ថុ រួមទាំងកត្តាបញ្ចុះពិន្ទុនៃលទ្ធភាពសងឬ Soft-Factor Discount និង ការវាយតម្លៃកម្រិតលទ្ធភាពសងរបស់ប្រទេស។
• ការស្តារពិន្ទុនៃលទ្ធភាពសងឡើងវិញ៖ ពិន្ទុនេះគឺផ្អែកលើវត្ថុបញ្ចាំ ទ្រព្យសម្បត្តិ អតីតភាពការងារ ការការពារផ្លូវច្បាប់ របបក្ស័យធន និងការធានាជាដើម។