នារសៀលថ្ងៃពុធ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូ រាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) អមដោយឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃ ន.ម.ក ព្រមទាំងសហការី បានអញ្ជើញចូលរួមជាអធិបតីក្នុងសន្និសីទសារព័ត៌មានស្ដីពី “ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង របស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក” នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។
ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ទទួលបានការអនុញ្ញាតជាគោលការណ៍ពីក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ដើម្បីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនៅលើទីផ្សារគោលនៃផ្សារមូលបត្រកម្ពុជា។








ប្រភព៖និយ័តករមូលបត្រកម្ពុជា