ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានចូលរួមជាគណៈអធិបតីក្នុងពិធីចុះបញ្ជីលក់សញ្ញាបណ្ណ របស់ក្រុមហ៊ុន ស៊ីអាយអេ ហ្វឺស អុិនធើណេសិនណល ស្គូល នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា
នាព្រឹកថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) អមដោយឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃ ន.ម.ក. ព្រមទាំងសហការី បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី “ចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មរបស់ក្រុមហ៊ុន ស៊ីអាយអេ ហ្វឺស អុិនធើណេសិនណល ស្គូល”។ ក្រុមហ៊ុន ស៊ីអាយអេ ហ្វឺស អុិនធើណេសិនណល ស្គូល គឺជាសាលាអន្តរជាតិឯកជនល្បីឈ្មោះមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន ស៊ីអាយអេ ហ្វឺស អុិនធើណេសិនណល ស្គូល ជាក្រុមហ៊ុនទី ១១ ដែលបានចុះបញ្ជីលក់មូលបត្របំណុល និងជាក្រុមហ៊ុនទី២២ ដែលបានចុះបញ្ជីលក់មូលបត្រនៅផ្សារមូលបត្រកម្ពុជា។






ប្រភព៖ និយ័តករមូលបត្រកម្ពុជា