នាព្រឹកថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) អមដោយឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃ ន.ម.ក. ព្រមទាំងសហការី បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី “ចុះបញ្ជីលក់សញ្ញាបណ្ណចីរភាព របស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក”។ ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ដ៏ធំ និងចំណាស់ជាងគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅផ្សារមូលបត្រកម្ពុជាកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ។ ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ជាក្រុមហ៊ុនទី ១០ ដែលបានចុះបញ្ជីលក់មូលបត្របំណុល និងជាក្រុមហ៊ុនទី២១ដែលបានចុះបញ្ជីលក់មូលបត្រនៅផ្សារមូលបត្រកម្ពុជា។
ប្រភព៖ និយ័តករមូលបត្រកម្ពុជា