នាព្រឹកថ្ងៃសុក្រ ០៩ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ផ្សារមូលបត្រកម្ពុជា និងក្រុមហ៊ុន តែលកូថេក សហការគ្នាប្រារព្ធ ”ពិធីចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការរបស់ ក្រុមហ៊ុន តែលកូថេក” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផមក នៅ អាគារផ្សារមូលបត្រកម្ពុជា។





