និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងបុគ្គលផ្តល់សេវាក្នុងវិស័យមូលបត្រសម្រាប់ក្រុមហ៊ុនធ្វើអាជីវកម្មមូលបត្រ ក្រុមហ៊ុនធ្វើអាជីវកម្មគម្រោងវិនិយោគរួម ក្រុមហ៊ុនបោះផ្សាយ ក្រុមហ៊ុនធ្វើអាជីវកម្មឧបករណ៍និស្សន្ទ និងក្រុមហ៊ុនផ្តល់សេវាក្នុងវិស័យមូលបត្រទាំងអស់ ព្រមទាំងសាធារណជនជ្រាបថា៖ ន.ម.ក.នឹងរៀបចំវគ្គបណ្តុះបណ្តាលនិងការប្រឡង និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រ លើកទី២៧ ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។
សូមបញ្ជាក់ជូនថា សម្រាប់អ្នកដែលមិនទាន់បានចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលនិងការប្រឡង និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រ លើកទី២៧ សូមចុះឈ្មោះឱ្យបានត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ និងត្រូវបង់ថ្លៃចូលរួមចំនួន ១.២០០.០០០ (មួយលានពីររយពាន់) រៀល ក្នុងម្នាក់។ ករណីបុគ្គលដែលចុះឈ្មោះក្រោយកាលបរិច្ឆេទដែលបានកំណត់ ត្រូវបង់ថ្លៃចំនួន ១.៥០០.០០០ (មួយលានប្រាំរយពាន់) រៀល ជាកំហិត។
ប្រភព៖ និយ័តករមូលបត្រកម្ពុជា