នារសៀលថ្ងៃសុក្រ ១៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីទទួលជួបប្រជុំជាមួយលោក Vivek Rao អ្នកជំនាញវិស័យហិរញ្ញវត្ថុ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងលោក ស៊ីសុវត្ថិ ចក្រការា នាយកប្រតិបត្តិ នៃក្រុមហ៊ុនរេតធីង អេជេនស៊ី អហ្វ ខេមបូឌា (RAC) និងសហការី នៅទីស្តីការ ន.ម.ក. ដើម្បីបន្តពិភាក្សាវឌ្ឍនភាព និងទិសដៅការងារពាក់ព័ន្ធនឹងការគាំទ្រភា្នក់ងារវាយតម្លៃលទ្ធភាពសងនៅកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់។
ប្រភព៖ និយ័តករមូលបត្រកម្ពុជា