ការផ្លាស់ប្តូរសម័យកាលនៃការវាយតម្លៃក្រុមហ៊ុនដោយក្រុមហ៊ុនផ្តល់សេវាវាយតម្លៃនៅកម្ពុជា

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រម្ពុជា (ន.ម.ក.) បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសផ្តល់សុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំរបស់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជាលើប្រធានបទ “ការផ្លាស់ប្តូរសម័យកាលនៃការវាយតម្លៃក្រុមហ៊ុនដោយក្រុមហ៊ុនផ្តល់សេវាវាយតម្លៃនៅកម្ពុជា” នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។
កិច្ចប្រជុំនេះ មានការចូលរួមពីលោក Paul Clements ប្រធាននៃសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា លោកស្រី Katherine McLean នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា និងលោក ស៊ីសុវត្ថិ ចក្រា នាយកប្រតិបត្តិនៃក្រុមហ៊ុន រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) ម.ក ព្រមទាំងសមាជិកនៃសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា។
កិច្ចប្រជុំនេះមានគោលបំណង បង្កើនទំនាក់ទំនង ចែករំលែកព័ត៌មាន និងចំណេះដឹងដល់សមាជិក ជាពិសេសព័ត៌មានសំខាន់ៗនៃទីផ្សារមូលបត្រកម្ពុជា។

ប្រភព៖និយ័តករមូលបត្រកម្ពុជា