ធនាគារ អេស៊ីលីដា បានទទួលការយល់ព្រមពីធនាគារជាតិនៃកម្ពុជា សម្រាប់ការចេញមូលបត្របំណុលបៃតង ដល់វិនិយោគិនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
ធនាគារអេស៊ីលីដាកំពុងបន្តបំពេញតម្រូវការនៃនិយ័តករមូលបត្រកម្ពុជា (“SERC”) និងទីផ្សារមូលបត្រកម្ពុជា (“CSX”)។
ការចេញមូលបត្របំណុលបៃតងនឹងចូលរួមចំណែក និងស្របតាមគោលដៅរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយការសាយភាយឧស្ម័នកាបូនិច ផលប៉ះពាល់បរិស្ថាន និងព្រមទាំងជួយពង្រឹងវិស័យមូលបត្រនៅកម្ពុជាផងដែរ។
ប្រភព៖ www.csx.com.kh