និយ័តករមូលបត្រកម្ពុជា ដោយមានកិច្ចសហការជាមួយគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (ESCAP) និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) និងដោយមានការគាំទ្រពីសាជីវកម្មធានាឥណទានវិនិយោគ (CGIF) និងក្រុមហ៊ុន GuarantCo មានសេចក្តីសោមនស្សរីករាយ សូមប្រកាសពីការចាប់ផ្តើមទទួលពាក្យស្នើសុំជំនួយបច្ចេកទេសក្នុងការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាពក្រោមក្របខណ្ឌគម្រោងស្តីពី “ការជំរុញការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា វគ្គទី២” ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នេះរហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។
សូមស្កេន QR Code ដើម្បីទទួលបានព័ត៌មានលម្អិតស្តីពីកម្មវិធី ” ជំរុញការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជាវគ្គទី២” ។
ប្រភព៖ និយ័តករមូលបត្រកម្ពុជា