កាលពីថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានរៀបចំកិច្ចប្រជុំចង្អៀតលើសេចក្តីព្រាងប្រកាសស្តីពី “កម្រៃសេវាសម្រាប់សំណើសុំបោះផ្សាយលក់មូលបត្រ ប្រតិបត្តិការពាក់ព័ន្ធនឹងបុគ្គលចុះបញ្ជីលក់មូលបត្រ និងសេវាធ្វើបច្ចុប្បន្នភាពព័ត៌មានក្រុមហ៊ុនដែលទទួលបានការទទួលស្គាល់នៅក្នុងវិស័យមូលបត្រ” ក្រោមការដឹកនាំរបស់ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃ ន.ម.ក. អមដោយលោកស្រី ថៃ សុខផល្លីន ប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រ និងសហការី ដោយមានការចូលរួមពីតំណាងបុគ្គលចុះបញ្ជីលក់មូលបត្រ ក្រុមហ៊ុនផ្តល់សេវាសវកម្មក្នុងវិស័យមូលបត្រ ក្រុមហ៊ុនផ្តល់សេវាវាយតម្លៃក្នុងវិស័យមូលបត្រ ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល និងភ្នាក់ងារវាយតម្លៃលទ្ធភាពសង និងក្រុមហ៊ុនធានាទិញមូលបត្រ និងក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ។















ប្រភព៖និយ័តករមូលបត្រកម្ពុជា