នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) អមដោយសហការី បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី “ចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការរបស់ក្រុមហ៊ុន ហ្គោលដេន ទ្រី។ ក្រុមហ៊ុន ហ្គោលដេន ទ្រី ជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជាក្នុងការផ្ដល់សេវាជួលអាគារការិយាល័យពាណិជ្ជកម្ម គ្រប់គ្រងអាគារ និងប្រឹក្សារផ្នែកអចលនទ្រព្យ ដែលបានស្នើសុំធ្វើការបោះផ្សាយលក់សញ្ញាបណ្ណបៃតងដំបូងគេបំផុតនៅកម្ពុជា។ ក្រុមហ៊ុន ហ្គោលដេន ទ្រី ជាក្រុមហ៊ុនទី ៩ ដែលបានចុះបញ្ជីលក់មូលបត្របំណុល និងជាក្រុមហ៊ុនទី ១៨ ដែលបានចុះបញ្ជីលក់មូលបត្រនៅផ្សារមូលបត្រកម្ពុជា។












ប្រភព៖និយ័តករមូលបត្រកម្ពុជា