នារសៀលថ្ងៃពុធ ៦កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. អមដោយលោកស្រី ថៃ សុខផល្លីន ប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រ ព្រមទាំងសហការី បានអញ្ជើញចូលរួមជាអធិបតី និងផ្តល់បទបង្ហាញនៅក្នុងកម្មវិធីស្តីពី “កាលានុវត្តភាពនៃ ស៊ី អាយ ស៊ី ក្នុងការចូលរួមផ្សារមូលបត្រកម្ពុជា” ដែលរៀបចំដោយ ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី (ស៊ី អាយ ស៊ី) នៅសណ្ឋាគារ Raffles Hotel Le Royal។














ប្រភព៖និយ័តករមូលបត្រកម្ពុជា