កម្មវិធីជំរុញការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា

និយ័តករមូលបត្រកម្ពុជា គណៈកម្មការសេដ្ឋកិច្ច និង សង្គមរបស់អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសាកលប្រចាំប្រទេសកម្ពុជា សូមជម្រាបជូនដំណឹងដល់ក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ក្នុងការបោះផ្សាយ សញ្ញាបណ្ណបៃតង ឬ សញ្ញាបណ្ណនិរន្តរភាពឱ្យបានជ្រាបថា ដោយមានសំណូមពរពីក្រុមហ៊ុនដែលបាននិងកំពុងដាក់ពាក្យស្នើសុំជំនួយបច្ចេកទេសក្រោម ក្របខណ្ឌ “កម្មវិធីជំរុញការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា” ការផុតកំណត់ដាក់ពាក្យចូលរួម នឹងត្រូវពន្យារពេលរហូតដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២៣។

សម្រាប់ព័ត៌មានលម្អិត https://www.serc.gov.kh/english/m86.php?pn=8&no=1%E1%9F%94

ប្រភព៖ និយ័តករមូលបត្រកម្ពុជា