ព្រឹកថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. បានអញ្ជើញចូលរួមជាអធិបតី អមដោយសហការី ក្នុងកម្មវិធីចុះបញ្ជីលក់មូលបត្របំណុលជាសាធារណៈជាផ្លូវការរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក។ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក ជាប្រតិបត្តិករផ្លូវដែកតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានការអនុញ្ញាតឱ្យបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈពី ន.ម.ក.។ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក ជាក្រុមហ៊ុនទី ៨ ដែលបានចុះបញ្ជីលក់មូលបត្របំណុល និងជាក្រុមហ៊ុនទី ១៧ ដែលបានចុះបញ្ជីលក់មូលបត្រនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។










ប្រភព៖ និយ័តករមូលបត្រកម្ពុជា