សន្និសីទ និងកិច្ចប្រជុំប្រចាំឆ្នាំ២០២៣នៃACRAA

ក្រុមហ៊ុន រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) “ RAC” បានចូលជាសមាជិកនៃសមាគមទីភ្នាក់ងារវាយតម្លៃលទ្ធភាពសងនៅតំបន់អាស៊ី “ACRAA” នាខែមិថុនា ឆ្នាំ ២០២៣។

សន្និសីទប្រចាំឆ្នាំ និងកិច្ចប្រជុំឆ្នាំ ២០២៣ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ ហើយត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុន TRIS Rating។

នេះជាលើកទីមួយរបស់ RAC ដែលចួលរួមក្នុងសន្និសីទ និងកិច្ចប្រជុំប្រចាំឆ្នាំ ២០២៣របស់ACRAA។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះផ្តោតលើចំណុចសំខាន់រួមមាន៖

  • តួនាទីនៃការវាយតម្លៃភ្នាក់ងារវាយតម្លៃលទ្ធភាពសងក្នុងពេលអនាគតខាងមុខ
  • ការណែនាំក្នុងការអនុវត្តដោយ ACRAA និង/ឬដោយភ្នាក់ងារវាយតម្លៃលទ្ធភាពសង

លើសពីនេះ កម្មវិធីនេះក៏បានភ្ជាប់ជាមួយរបាយការណ៍ប្រចាំឆ្នាំ និងការបោះឆ្នោតក្រុមប្រឹក្សាភិបាលថ្មី និងសកម្មភាព និងព្រឹត្តិការណ៍ ឆ្នាំ២០២៤​ ដែលបានស្នើឡើង។ គួររម្លឹកផងដែរថា គិតមកដល់បច្ចប្បន្ន ACRAA មានសមាជិកចំនួន ២៧ មកពី ១៥ ប្រទេស។