លិខិតអបអរសាទរចំពោះការចូលជាសមាជិកសមាគមទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់ឥណទានអាស៊ី (ACRAA)

និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) សូមចូលរួមអបអរសាទរចំពោះក្រុមហ៊ុន រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) ម.ក ដែលជាភ្នាក់ងារវាយតម្លៃលទ្ធភាពសងដែលទទួលបានការទទួលស្គាល់ពី ន.ម.ក. ដើម្បីផ្តល់សេវាធ្វើចំណាត់ថ្នាក់លទ្ធភាពសងក្នុងវិស័យមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលក្រុមហ៊ុនបានចូលជាសមាជិកសមាគមទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់ឥណទានអាស៊ី (ACRAA)។

ប្រភព៖ និយ័តករមូលបត្រកម្ពុជា