ពិធីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាផ្លូវការរបស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ម.ក នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានចូលរួមជាគណអធិបតីក្នុងពិធីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាផ្លូវការរបស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ម.ក នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា

នាព្រឹកថ្ងៃពុធ ១១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) អមដោយឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃ ន.ម.ក. ព្រមទាំងសហការី បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី “ចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាផ្លូវការរបស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ម.ក”។ ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ម.ក គឺជាគ្រឹះស្ថានអប់រំឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាក្រុមហ៊ុនដំបូងគេក្នុងវិស័យអប់រំ ដែលទទួលបានការអនុញ្ញាតឱ្យបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈពី ន.ម.ក.។ ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ម.ក ជាក្រុមហ៊ុនទី ១១ ដែលបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងជាក្រុមហ៊ុនទី ២០ ដែលបានចុះបញ្ជីលក់មូលបត្រនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។

ប្រភព៖ និយ័តករមូលបត្រកម្ពុជា