គណៈកម្មាធិការវាយតម្លៃលទ្ធភាពសង

លោក ស៊ីសុវត្ថិ ចក្រការា,CFA

លោក ស៊ីសុវត្ថិ ចក្រការា មានបទពិសោធន៍ ៣០ ឆ្នាំក្នុងការគ្រប់គ្រងការវិនិយោគនៅអាស៊ី។ គាត់ធ្លាប់ជាអ្នកវិភាគមូលធនភាគហ៊ុន និងជាអ្នកគ្រប់គ្រងផលប័ត្រនៅ Fidelity International និង Credit Lyonnais International Asset Management ទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងនាមជាដៃគូ និងជានាយកគ្រប់គ្រង COMGEST នៅហុងកុង លោក ចក្រការា បានគ្រប់គ្រងផលប័ត្រភាគហ៊ុនអាស៊ី និងដឹកនាំក្រុមអ្នកវិភាគស្រាវជ្រាវ និងអ្នកគ្រប់គ្រងផលប័ត្រផងដែរ។

នៅឆ្នាំ ២០១៧ លោកបានរៀបចំក្រុមហ៊ុន Jayu Management & Research នៅទីក្រុងភ្នំពេញសម្រាប់ផ្តល់សេវាប្រឹក្សាយោបល់។ បន្ទាប់មកនៅក្នុងខែមីនា ឆ្នាំ ២០២០ លោកបានកា្លយជាសហស្ថាបនិកនៃ 3E-Fii Capital ដើម្បីអភិវឌ្ឍការអនុវត្តហិរញ្ញវត្ថុសាជីវកម្មនៅក្នុង 3E-Fii Group ដែលជាអ្នកផ្តល់សេវា សវនកម្ម គណនេយ្យ ពន្ធដារ និងប្រឹក្សាហិរញ្ញវត្ថុដល់ក្រុមហ៊ុនកម្ពុជា។ បន្ថែមពីនេះ លោកក៏មានសមត្ថភាពក្នុងការវាយតម្លៃ និងជ្រើសរើសការវិនិយោគ ភាពប្រកួតប្រជែងរបស់ក្រុមហ៊ុន និងការធ្វើចំណាត់ថ្នាក់ឧស្សាហកម្ម និងការវិភាគហិរញ្ញវត្ថុ ការកំណត់អត្តសញ្ញាណហានិភ័យ និងការគ្រប់គ្រង ក៏ដូចជា យុទ្ធសាស្ត្រអភិវឌ្ឍន៍និងវិភាគ។

លោកចក្រការា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រពីសាលាធុរកិច្ច EDHEC នៅទីក្រុង Lille ប្រទេសបារាំង នាឆ្នាំ១៩៨៥។ គាត់ក៏ទទួលបាន MBA ពីសាកលវិទ្យាល័យ Chicago Booth School of Business ក្នុងឆ្នាំ ១៩៩២ ។ លោក ចក្រការា ទទួលបានសញ្ញាប័ត្រអ្នកវិភាគហិរញ្ញវត្ថុពីសមាគមអ្នកវិភាគហិរញ្ញវត្ថុបារាំង (SFAF) និងសញ្ញាប័ត្របញ្ញាក់ទទួលស្គាល់អ្នកវិភាគហិញ្ញវត្ថុ(CFA)។ គាត់គឺជានាយកមិនប្រតិបត្តិឯករាជ្យនៃក្រុមហ៊ុន Manulife TEDA Fund Management Co. នៅទីក្រុងប៉េកាំង ប្រទេសចិន នៅឆ្នាំ២០១៦។ នៅឆ្នាំ ២០២១ គាត់ត្រូវបានតែងតាំងជានាយកមិនមែនប្រតិបត្តិនៃ The Blue Circle នៅប្រទេសសិង្ហបុរី និងជានាយក The Mekong Club នៅហុងកុង។

លោកស្រី ភូរិ រតនា, CFA

លោកស្រី រតនា មានសញ្ជាតិកម្ពុជា និងបារាំង មានបទពិសោធន៍ជិត ២៥ ឆ្នាំនៅក្នុងពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគ ការអភិវឌ្ឍន៍វិស័យឯកជន និងហិរញ្ញវត្ថុ។ ទទួលបានសញ្ញាប័ត្របញ្ជាក់ទទួលស្គាល់អ្នកវិភាគហិរញ្ញវត្ថុ(CFA) លោកស្រីគឺជាស្ថាបនិក និងជាប្រធានសហគមន៍អ្នកវិនិយោគកម្ពុជា (CFA Community in Cambodia) ក្នុងគោលបំណងកសាងជំនាញហិរញ្ញវត្ថុនៅក្នុងស្រុក ខណៈពេលដែលលើកកម្ពស់ប្រទេសកម្ពុជាជាគោលដៅវិនិយោគ។ បន្ថែមពីនេះ លោកស្រី ជានាយកឯករាជ្យនៅធនាគា ACLEDA និង I-Finance Leasing ។ លោកស្រីក៏ជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកឯកជន និងការវិនិយោគសម្រាប់អង្គការអន្តរជាតិនានា ជាមួយនឹងបទពិសោធន៍ដ៏រឹងមាំជាអ្នកប្រឹក្សា/សេដ្ឋវិទូ បូកផ្សំនឹងបទពិសោធន៍ផ្ទាល់ក្នុងមុខតំណែងគ្រប់គ្រងកម្រិតខ្ពស់។ ស្របគ្នានេះ លោកស្រី រតនា ក៏ស្ថិតក្នុងក្រុមប្រឹក្សាភិបាលនៃសហគ្រាសខ្មែរ Impact Hub និង SmallWorld ផងដែរ។ មុខតំណែងពីមុនរបស់លោកស្រីនៅក្នុងប្រទេសកម្ពុជារួមមានជានាយកប្រតិបត្តិនៃ EuroCham Cambodia ទីប្រឹក្សាធុរកិច្ចរបស់ DFDL ដៃគូនៅក្រុមហ៊ុនភាគហ៊ុនឯកជន Cambodia Emerald និងជានាយកសភាពាណិជ្ជកម្មកម្ពុជាបារាំង។ លោកស្រីក៏បានធ្វើការនៅប្រទេសស្វីសជាអ្នកគ្រប់គ្រងផលប័ត្រសម្រាប់ធនាគារឯកជន និងជាសេដ្ឋវិទូនៅ UNCTAD ។ លោកស្រី រតនា បានទទួលសញ្ញាប័ត្រក្រោយឧត្តមសិក្សា (DEA) និងជាបេក្ខជនបណ្ឌិតផ្នែកសេដ្ឋកិច្ចឧស្សាហកម្ម អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រពាណិជ្ជកម្មបរទេស និងអនុបណ្ឌិតផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅសាកលវិទ្យាល័យប៉ារីស ១ Panthéon-Sorbonne។

លោកឡុង វិបុណ្យឬទ្ធ, CFA

លោក វិបុណ្យឬទ្ធ មានបទពិសោធន៍ការងារជាង ១០ ឆ្នាំ លើការត្រួតពិនិត្យ ការវិភាគPI និងការអនុលោមតាមបទប្បញ្ញត្តិ របស់ធនាគារពាណិជ្ជ កំណត់គោលការណ៍ណែនាំនៃការវិនិយោគ ស្តង់ដាវិនិច្ឆ័យ គោលនយោបាយ និងយុទ្ធសាស្រ្តវិនិយោគ ការត្រួតពិនិត្យអ្នកគ្រប់គ្រងខាងក្រៅ និងគ្រប់គ្រងហានិភ័យ ការអភិវឌ្ឍន៍គំរូសេដ្ឋកិច្ច និងការបង្កើតយុទ្ធសាស្រ្តវិនិយោគ ដើម្បីទទួលបានត្រឡប់មកវិញនូវចំណេញសកម្ម។
លោកជាអនុប្រធាននាយកដ្ឋានគ្រប់គ្រងការផ្លាស់ប្តូរនៅធនាគារជាតិនៃកម្ពុជាចាប់តាំងពីឆ្នាំ ២០១៩។
ដោយមានសញ្ញាប័ត្របញ្ជាក់ទទួលស្គាល់អ្នកវិភាគហិរញ្ញវត្ថុ(CFA) តាំងពីឆ្នាំ ២០១៧ បរិញ្ញាបត្រពាណិជ្ជកម្មពីសាកលវិទ្យាល័យ New South Wales ក្នុងឆ្នាំ ២០១២ និងជាអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រធនាគារ និងហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Luxembourg ក្នុងឆ្នាំ ២០១៣ គាត់ក៏ជាស្ថាបនិក និងជាប្រធានសមាគមនិស្សិតកម្ពុជានៅទីក្រុងស៊ីដនីពីឆ្នាំ ២០០៦ រហូតដល់ ឆ្នាំ ២០០៩ផងដែរ។

លោកស្រី MAY LIN

លោកស្រី May ជានាយកផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Manulife Cambodia។ ក្នុងនាមជាសមាជិកម្នាក់ក្នុងចំណោមអ្នកគ្រប់គ្រងប្រតិបត្តិផ្សេងទៀត លោកស្រី May ទទួលខុសត្រូវលើការគ្រប់គ្រងហិរញ្ញវត្ថុ ភាពចំណេញ ការគ្រប់គ្រងហានិភ័យ និងសោធនភាពរបស់ក្រុមហ៊ុន។
លោកស្រី May គឺជាសមាជិកនៃវិទ្យាស្ថាន និងមហាវិទ្យាល័យ Actuaries UK (FIA)។ បានទទួលសញ្ញាប័ត្រអនុបណ្ឌិត Actuarial Science ពីសាលា Cass Business ក្នុងទីក្រុងឡុងដ៍ និងអនុបណ្ឌិត Engineering Science ពីសាកលវិទ្យាល័យ New South Wales ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។
លោកស្រី May មានបទពិសោធន៍ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុប្រហែល ១៥ ឆ្នាំ ដែលគ្របដណ្តប់លើផ្នែក Actuarial និងហិរញ្ញវត្ថុសាជីវកម្ម ការអភិវឌ្ឍន៍ផលិតផល និងយុទ្ធសាស្ត្រកំណត់តម្លៃ មូលធនសេដ្ឋកិច្ច ការគ្រប់គ្រងហានិភ័យ និងការវិនិយោគ។ លោកស្រី May បានធ្វើការឱ្យក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយចំនួន និងជាអ្នកប្រឹក្សាយោបល់នៅក្នុងចក្រភពអង់គ្លេស អូស្ត្រាលី និងថៃ។ មុននឹងចាប់ផ្នែកហិរញ្ញវត្ថុ និង វិភាគស្ថិតិក្នុងវិស័យធានារ៉ាប់រង លោកស្រី May គឺជាវិស្វករសំណង់ស៊ីវិលដែលមានបទពិសោធន៍នៅប្រទេស New Zealand ចក្រភពអង់គ្លេស អៀរឡង់ និង UAE។

លោក ហូរ វរៈបុត្ត, CEFA

វរៈបុត្ត មានសញ្ជាតិបារាំង-កម្ពុជា បច្ចុប្បន្នជាអ្នកប្រឹក្សានៅគម្រោងរួម UNESCAP-GGGI ស្តីពីការផ្តល់ហិរញ្ញប្បទានបៃតង និងអន្តរកាល ហើយក៏ជាអនុប្រធានគណៈកម្មាធិការហិរញ្ញវត្ថុថាមពលបៃតង និងហិរញ្ញិកនៅសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EUROCHAM) ផងដែរ។ វរៈបុត្ត មានបទពិសោធន៍ការងារជាង ២៥ ឆ្នាំនៅ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ទូទាំងទ្វីបអឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិក (ច្រើនជាង ១០ ឆ្នាំ) ដោយមានបទពិសោធន៏ប្រឡូកនៅឆាកអន្តរជាតិក្នុងបេសកកម្មគ្រប់គ្រងការវិនិយោគ ភាគហ៊ុនឯកជន Bancassurance និងហិរញ្ញវត្ថុសាជីវកម្ម។ មុនពេលចូលរួមជាមួយ Eurocham គាត់បានធ្វើការនៅ The Blue Circle និងនៅសមាគមធនាគារនៅកម្ពុជា (IBF)។ នៅអឺរ៉ុប គាត់បានធ្វើការនៅក្នុងស្ថាប័នហិរញ្ញវត្ថុដូចជា Credit Suisse (១២ ឆ្នាំ), Aberdeen Asset Management, AXA Insurance និង Banque Hottinger ។ គាត់ទទួលបាន MBA ពីសាកលវិទ្យាល័យ Chicago Booth School of Business សញ្ញាប័ត្របញ្ជាក់ទទួលស្គាល់អ្នកវិភាគហិរញ្ញវត្ថុអឺរ៉ុប (The European Federation of European Federation of Financial Analyst Societies – EFFAS)និងទទួលសញ្ញាប័ត្រក្រោយឧត្តមសិក្សា Corporate Director Programme នៅសាលា Harvard Business School អភិបាលកិច្ចធនាគារ នៅ សាកលវិទ្យាល័យ Oxford និង ថាមពល និងបម្រែបម្រួលអាកាសធាតុ នៅសាលា Harvard Kennedy ។

លោក ដួង សារៈ

លោក សារៈ បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសិក្សាអភិវឌ្ឍន៍ (អភិវឌ្ឍន៍សេដ្ឋកិច្ច) ពីសាកលវីទ្យាល័យ ភូមិន្ទនិតីសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្នុងឆ្នាំ២០០៩។ បច្ចុប្បន្នលោកជានាយកឯករាជ្យនៃក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន BSP Finance (Cambodia) Plc និងជាទីប្រឹក្សាសាជីវកម្ម Home-Ducation។ លើសពីនេះលោកក៏ជាទីប្រឹក្សាឯករាជ្យ នៅAdam Smith International (ASI) Partnerships for Infrastructure (P4I)ផងដែរ។

គាត់មានបទពិសោធន៍ប្រហែល ២០ឆ្នាំក្នុងការអភិវឌ្ឍន៍អាជីវកម្ម និងហិរញ្ញវត្ថុអន្តរជាតិក្នុងប្រទេសផ្សេងៗរួមមានមីយ៉ាន់ម៉ា ឡាវ ថៃ វៀតណាម និងកម្ពុជា។ រួមទាំងបទពិសោធន៍ការងាររយៈពេល 14ឆ្នាំ នៅInternational Finance Corporation (IFC) ដោយអភិវឌ្ឍន៍ខ្លួនពីសហការីផ្នែកអភិវឌ្ឍន៍អាជីវកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ និងប្រឹក្សាសាជីវកម្ម ទៅជាអ្នកដឹកនាំប្រឹក្សាប្រចាំតំបន់ ការផលិត កសិពាណិជ្ជកម្ម និងសេវាកម្ម (MAS) នៅ Cambodia International Finance Corporation។

លោក ETIENNE KETTENMEYER

Etienne គឺជាជនជាតិលុចសំបួដែលមានបទពិសោធន៍ លើស 20ឆ្នាំនៅក្នុង វិស័យហិរញ្ញវត្ថុ និងធនាគារ។ គាត់បានប្រកបកិច្ចការក្នុងមុខតំណែងផ្សេងៗនៅប្រទេសបារាំងជាមួយ KPMG, Société Générale, និង GE Capital មុនពេលផ្លាស់មកប្រទេសកម្ពុជានៅឆ្នាំ 2015 ជាមួយគ្រួសាររបស់គាត់។ គាត់បានចូលរួមក្នុងវិស័យបង់រំលោះដំបូងក្នុងមុខតំណែងជាអ្នកគ្រប់គ្រងនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុនពីរនៅកម្ពុជា (BSP Finance Cambodia និង i-Finance) និងនៅក្រុមហ៊ុន BSP Finance ប្រទេសឡាវ ។ លោកបានគ្រប់គ្រងដោយជោគជ័យនូវការបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាចំនួនពីរ និងដំណើរការលក់

ក្រុមហ៊ុនមួយទៅវិនិយោគិនកូរ៉េធំមួយ។ បច្ចុប្បន្ន Etienne គឺជានាយកប្រតិបត្តិ នៃក្រុមហ៊ុន DFDL ប្រទេសកម្ពុជា ដែលជាក្រុមហ៊ុនប្រឹក្សាច្បាប់ ពន្ធដារ និងក្រុមហ៊ុនប្រឹក្សាអាជីវកម្ម ជាកន្លែងដែលគាត់កាន់តែពិសេសទទួលបន្ទុកសេវាកម្មប្រឹក្សា

សាជីវកម្ម (M&A, Corporate Finance, and Business Development)។

 

បន្ថែមពីលើមុខតំណែងបច្ចុប្បន្នរបស់គាត់ Etienne ត្រូវបានជ្រើសរើស ជានាយកនៅក្រុមប្រឹក្សាភិបាល Eurocham នៅឆ្នាំ​ 2022 ដែលគាត់មានគោលបំណងជួយសមាជិករបស់ខ្លួនក្នុងការទាក់ទាញវិនិយោគិនបរទេស អភិវឌ្ឍឱកាសអាជីវកម្មក្នុងអាស៊ាន និងតស៊ូមតិសម្រាប់អាជីវកម្មប្រកបដោយផ្លែផ្កា និងទំនាក់ទំនងបទប្បញ្ញត្តិរវាងប្រទេសកម្ពុជា និងសហភាពអឺរ៉ុប។

ក្នុងឆ្នាំ 2023 គាត់គឺជាគ្រូបណ្តុះបណ្តាល និងជាអ្នកណែនាំនៅសហគ្រាសខ្មែរ ដែលជាក្រុមហ៊ុនបណ្តាក់ទុនរបស់រដ្ឋាភិបាល និងជាអ្នកបង្កើតកម្មវិធីចាប់ផ្តើមសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

 

Etienne បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ Dauphine នាទីក្រុងប៉ារីស ប្រទេសបារាំង។

លោក FREDDIE WONG, FSA CERA FLMI

លោក Friddie គឺជានាយកផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា។ គាត់មានទំនួលខុសត្រូវលើការអភិវឌ្ឍន៍ផលិតផល និងរបាយការណ៍ជាក់ស្តែងរបស់ក្រុមហ៊ុន។ ក្រោមការដឹកនាំរបស់គាត់ ក្រុមហ៊ុនព្រូដិនសលកម្ពុជាបានផ្តល់ការធានារ៉ាប់រងឌីជីថលដែលមានតម្លៃសមរម្យសម្រាប់ទីផ្សារ។ លោក Friddie គឺជាសមាជិកនៃ Society of Actuaries, Chartered Enterprise Risk Analyst (CERA) និងជាសមាជិកនៃ Life Management Institute (FLMI)។គាត់មានបទពិសោធន៍ការងារជាង ១២ ឆ្នាំនៅក្នុងក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិឈានមុខគេមួយចំនួនដែលមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការអភិវឌ្ឍន៍ផលិតផល ម្ចាស់ភាគហ៊ុន និងរបាយការណ៍បទប្បញ្ញត្តិ ការធ្វើផែនការហិរញ្ញវត្ថុ ការបង្កើតគំរូជាក់ស្តែង និងការគ្រប់គ្រងហានិភ័យ។ លោក Friddie មានចំណង់ចំណូលចិត្តក្នុងការបណ្តុះទេពកោសល្យ និងការកសាងសមត្ថភាពនៅកម្ពុជា។ នៅឆ្នាំ ២០២១ លោកបានបង្កើត Cambodia Actuarial Working Group (CAWG) ដើម្បីអភិវឌ្ឍ និងតំណាងឱ្យ Actuarial Profession និងជួយសម្រួលដល់និស្សិតកម្ពុជាឆ្ពោះទៅរកគុណវុឌ្ឍិវិជ្ជាជីវៈផ្នែកនេះ។

លោកស្រី SIV TEAN LY

លោកស្រី Tean គឺជានាយកគ្រប់គ្រងក្រុមហ៊ុន Seeva Capital។ មុនពេលផ្លាស់មក   ប្រទេសកម្ពុជា លោកស្រី Tean បានធ្វើការ នៅ ក្នុង ផ្នែកធនាគារវិនិយោគនៅ Citigroup ក្នុងទីក្រុងញូវយ៉ក ជាកន្លែងដែលលោកស្រីបានគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុគម្រោងអចលនទ្រព្យតាមរយៈភាពជាដៃគូសាធារណៈ និងឯកជន ដែលផ្តល់មូលនិធិជាមួយនឹងសញ្ញាប័ណ្ណក្រុងដែលជាប់ពន្ធ និង លើកលែង ពន្ធនិស្សន្ទវត្ថុ កន្លែងឯកជន និង ការបង្កើនឥណទានពី សហគ្រាសដែលឧបត្ថម្ភដោយរដ្ឋាភិបាល។ Citi Community Capital វិនិយោគជាង 4 ពាន់លានដុល្លារទៅក្នុងសហគមន៍របស់ខ្លួនក្នុងមួយឆ្នាំ។

លោកស្រី Tean ក៏បានធ្វើការនៅក្នុងការកិច្ចពិភាក្សាទិញយកនៅក្រុមហ៊ុនភាគហ៊ុនឯកជនអចលនទ្រព្យដែលមានទ្រព្យសកម្មជាង 2.5 ពាន់លានដុល្លារក្រោមការគ្រប់គ្រង ដោយផ្តោតលើការវិនិយោគលើអចលនទ្រព្យតាមរយៈការប្រមូលឥណទានពន្ធពីអ្នកវិនិយោគតាមស្ថាប័ន។
មុនពេលបង្កើត ក្រុមហ៊ុន Seeva Capital លោកស្រី Tean បានធ្វើការនៅធនាគារ ANZ Royal ដោយទទួលខុសត្រូវលើដំណើរការអាជីវកម្មសាខា និង ស្ថាប័នហិរញ្ញវត្ថុសកល ដោយផ្តល់ឱ្យអតិថិជននូវធនាគារសាជីវកម្ម និង ស្ថាប័នហិរញ្ញវត្ថុនូវការយល់ដឹងអំពីទីផ្សារ និងឧស្សាហកម្ម និងបង្កើតយុទ្ធសាស្រ្តហិរញ្ញវត្ថុដើម្បីជួយអតិថិជនរបស់គាត់ដោយឱ្យក្រុមហ៊ុនរបស់ពួកគេកាន់តែរីកចម្រើន។
បច្ចុប្បន្ន លោកស្រី Tean កំពុងបម្រើការជាប្រធានក្រុមប្រឹក្សាភិបាលនៃ Advisory of Population Services International ដែលជាអង្គការក្រៅរដ្ឋាភិបាលដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលផ្តល់ដំណោះស្រាយសុខភាពដល់សហគមន៍ជនបទ និងប្រាក់ចំណូលទាប។ បន្ថែមពីនេះ លោកស្រីTean ក៏បម្រើការជានាយកមិនមែនប្រតិបត្តិនៃ SHE Investments ដែលជាការកសាងប្រព័ន្ធអេកូឡូស៊ីរបស់សហគ្រិនស្ត្រី។
លោកស្រី Tean ទទួលបាន បរិញ្ញាបត្រពី សាកលវិទ្យាល័យ Colorado Denver Business School ជាកន្លែងដែលបានប្រែក្លាយលោកស្រីជា បញ្ញាវន្ត និងជាអ្នកដឹកនាំមួយរូបផងដែរ។

លោក លឹម វាសនា

វាសនា មានបទពិសោធន៏ការងាររយ:ពេល ៨ឆ្នាំនៅក្នុងក្រុមហ៊ុនច្បាប់ប្រចាំតំបន់ក្នុងទីក្រុងភ្នំពេញ ហើយលោកបានចូលរួមជាមួយក្រុមហ៊ុនមេធាវី មួយ ក្នុងឋានៈជាដៃគូនៅក្នុងខែតុលា ឆ្នាំ២០២១។

គាត់មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ កម្មសិទ្ធិបញ្ញា មជ្ឍត្តការផ្នែកពាណិជ្ជកម្ម និងសាជីវកម្ម។ គាត់ជាមជ្ឈត្តិករផ្នែកពាណិជ្ជកម្ម និងមេធាវីនៅប្រទេសកម្ពុជាផងដែរ។

វាសនា មានជំនាញក្នុងការផ្តល់ដំណោះស្រាយផ្លូវច្បាប់សម្រាប់អតិថិជនដែលត្រូវការយោបល់ផ្នែកយុទ្ធសាស្រ្តពាណិជ្ជកម្ម និងការវិនិយោគ។ គាត់តែងតែផ្តល់យោបល់ដល់ការអភិវឌ្ឍន៍អលនទ្រព្យកំពូលៗមួយចំនួននៅក្នុងប្រទេសទាក់ទងនឹងកិច្ចព្រមព្រៀងលក់​ និងទិញ បទបញ្ជាផ្ទៃក្នុង កិច្ចព្រមព្រៀងសាងសង់ និងអនុលោមភាពច្បាប់នៃការអភិវឌ្ឍន៍អចលនទ្រព្យ។ បទពិសោធន៍ដ៏គួរអោយកត់សម្គាល់មួយចំនួនរួមមានគម្រោងអភិវឌ្ឍន៍ទីក្រុងដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិក និងគម្រោងលំនៅឋានសាធារណ:ដំបូងគេនៅកម្ពុជា។

សម្រាប់កិច្ចការកម្មសិទ្ធិបញ្ញា លោកក៏ជួយអតិថិជនលើការចុះបញ្ជីម៉ាក និងការរំលោភលើម៉ាកសម្រាប់អតិថិជននៅកម្ពុជាផងដែរ។

បន្ទាប់ពីបានចុះឈ្មោះជាមួយមជ្ឍមណ្ឌលជាតិនៃមជ្ឍត្តការផ្នែកពាណិជ្ជកម្ម ដើម្បីក្លាយជាមជ្ឈត្តករផ្នែកពាណិជ្ជកម្ម គាត់បានផ្តល់យោបល់ដល់ក្រុមការងារដែលទទួលបន្ទុកផ្នែកវិវាទទាក់ទងនឹងករណីមជ្ឍត្តកម្ម។ បច្ចុប្បន្នគាត់ជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិនៃ ម.ជ​​​​​​​​​​.ម ។

វាសនា ទទួលបានសញ្ញាបត្រអនុបណ្ឌិតពីរ ផ្នែកច្បាប់ឯកជន និងផ្នែកគ្រប់គ្រងនវានុវត្តន៍ (LL.M.) ពី Université Lumière Lyon 2 នៃប្រទេសបារាំង។