កម្មវិធី “ចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក”

នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) អមដោយសហការី បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី “ចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក”។ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក ជាប្រតិបត្តិករផ្លូវដែកតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានការអនុញ្ញាតឱ្យបោះផ្សាយលក់មូលបត្របំណុលពី ន.ម.ក. ចំនួន២ លើក ដោយ លើកទីមួយគឺជាការបោះផ្សាយលក់មូលបត្របំណុលជាសាធាណៈ និងលើកទី ២ ជាការបោះផ្សាយលក់មូលបត្របំណុលសម្រាប់វិនិយោគិនគុណវុឌ្ឍិ។ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក ជាក្រុមហ៊ុនទី ៨ ដែលបានចុះបញ្ជីលក់មូលបត្របំណុល និងជាក្រុមហ៊ុនទី ១៧ ដែលបានចុះបញ្ជីលក់មូលបត្រនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។

ប្រភព៖និយ័តករមូលបត្រកម្ពុជា