ការចូលរួមរបស់កម្ពុជា នៅក្នុងកិច្ចប្រជុំវេទិកាទីផ្សារសញ្ញាបណ្ណអាស៊ានបូក៣ លើកទី៤១ ដើម្បីជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាព

ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីចូលរួមកិច្ចប្រជុំវេទិកាទីផ្សារសញ្ញាបណ្ណអាស៊ានបូក ៣ លើកទី៤១ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា គ.ស.២០២៤ នៅទីស្ដីការគណៈកម្មការមូលបត្រម៉ាឡេស៊ី ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

[English Below]

==============================

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក., ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃ ន.ម.ក. អមដោយឯកឧត្តម កែប សំភី ប្រធាននាយកដ្ឋានត្រួតពិនិត្យទីផ្សារមូលបត្រ នៃ ន.ម.ក. បានដឹកនាំសហការីចូលរួមកិច្ចប្រជុំវេទិកាទីផ្សារសញ្ញាបណ្ណអាស៊ានបូក ៣ លើកទី៤១ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ ថ្ងៃទី២៩ ខែតុលា គ.ស.២០២៤ ក្រោមកិច្ចសហការរៀបចំដោយធនាគារអភិវឌ្ឍន៍អាស៊ី និងគណៈកម្មការមូលបត្រម៉ាឡេស៊ី នៅទីស្ដីការគណៈកម្មការមូលបត្រម៉ាឡេស៊ី ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ក្នុងឱកាសនេះ ឯកឧត្តមបានឆ្លៀតពេលចូលរួមទស្សនកិច្ចនៅមជ្ឈមណ្ឌលអង្គការគណ:កម្មការមូលបត្រអន្តរជាតិ (IOSCO) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលនិយ័តករមូលបត្រ និងភាគីពាក់ព័ន្ធ។

ព័ត៌មានស្រដៀងគ្នា