និយ័តករមូលបត្រកម្ពុជានឹងរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាជីវកម្មធានាឥណទានកម្ពុជា ស្ដីពី “កិច្ចសហប្រតិបត្តិការក្នុងការជំរុញការអភិវឌ្ឍ និងការបោះផ្សាយលក់សញ្ញាបណ្ណដែលមានការធានា” និងសិក្ខាសាលា ស្ដីពី “អត្ថប្រយោជន៍ និងកាលានុវត្តភាពនៃការបោះផ្សាយលក់សញ្ញាបណ្ណដែលមានការធានានៅកម្ពុជា” នៅព្រឹកថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។