របាយការណ៍វាយតម្លៃលទ្ធភាពសង របស់ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.កបានទទួលការអនុញ្ញាត្តបោះផ្សាយមូលបត្របំណុលដែលមានទំហំ១០លានដុល្លាអាមេរិកនៅផ្សារមូលបត្រកម្ពុជា ដោយមានរយៈពេលឥណប្រតិទានចំនួន៥ឆ្នាំ។ មូលបត្របំណុលគឺត្រូវបានធានាសងតាម តម្រូវការនិងមិនអាចដកវិញបានដោយទំហំនៃការធានាសរុបគឺ ១០០% ទៅលើទាំងប្រាក់ដើម និងការប្រាក់ដោយក្រុមហ៊ុន CGIF និងជាស្ថាប័នដែបានទទួលចំណាត់ថ្នាក់ឥណទាន ក្រុមហ៊ុន (ខ្នាតសកល) AA ដោយក្រុមហ៊ុន S&P Global Rating។