នាព្រឹកថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានចូលរួមជាអធិបតី និងបានដឹកនាំសហការីចូលរួមក្នុងកម្មវិធីសិក្ខាសាលាស្តីពី “ហិរញ្ញប្បទានប្រកបដោយនិរន្តរភាព” នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដែលរៀបចំដោយក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។
ប្រភព៖ និយ័តករមូលបត្រកម្ពុជា